Skip to content
    ទំព័រដើម  »  កីឡាជាតិ

ផ្តើមពីក្មេងធ្លាប់លង់ទឹកទន្លេ វារៈស័ក្តិ វិវឌ្ឍនមកជាកីឡាករហែលទឹកដស្ទាត់ជំនាញ

យុវជន លឹម សុខវារៈស័ក្តិ ជាកីឡាករហែលទឹកចំណុះក្លឹបហែលទឹកក្រសួងព័ត៌មានបាននិយាយអំពីដើមទងនៃការផ្តើមចូលហែលទឹកគឺតាមរយៈបទពិសោធនធ្លាប់លង់ទឹក គ្រាខ្លួននិងគ្រួសារទៅលេងទឹកទន្លេកន្លងទៅ។ ក្រៅពីនេះកីឡាករវ័យ ១៥ ឆ្នាំ ថាក្រោយចូលហ្វឹកហាត់ជាមួយកីឡាទឹកនេះមកគេសង្កេតឃើញសុខភាពមានភាពមាំមួនជាងមុន ពិសេសជួយព្យាបាលជំងឺផ្ទាល់ខ្លួនរបស់គេថែមទៀត។

លឹម សុខវារៈស័ក្តិ បច្ចុប្បន្នក៏ជាកីឡាករជម្រើសជាតិហែលទឹកកម្ពុជាដែលស្ថិតក្រោមការបង្ហាត់បង្រៀនផ្ទាល់ពីអតីតកីឡាការិនីជម្រើសជាតិហែលសេរីកម្ពុជាកញ្ញា ហែមថុន វិទីនី ផងដែរ។ សម្រាប់ការប្រកួតកីឡាហែលទឹកដណ្តើមជើងឯកយុវជន ស.ស.យ.ក រាជធានីភ្នំពេញលើក១ ឆ្នាំ២០២៤ យុវជនឈ្មោះហៅក្រៅ ជូពី ឈ្នះមេដាយមាស ៦គ្រឿងម្នាក់ឯង៕