សារព័ត៌មាន Sky Sports រាយការណ៍ថា ខ្សែប្រយុទ្ធ Tammy Abraham បានចាកចេញពី Chelsea ទៅចូលរួមជាមួយ AS Roma លើកិច្ចសន្យារយៈពេលវែង ក្នុងតម្លៃ៤០លានអឺរ៉ូ ឬ៤៧លានដុល្លារអាមេរិក។
ប្រភពដដែលបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំនឹងទៅដល់ក្រុងរ៉ូមរាត្រីថ្ងៃអាទិត្យ ទី១៥ ខែសីហា ដើម្បីពិនិត្យសុខភាព មុនចុះកុងត្រា៥ឆ្នាំ ដោយទទួលបានប្រាក់ឈ្នួល៤លាន៥សែនអឺរ៉ូក្នុងមួយរដូវកាល៕