Skip to content
ទាំងនេះជាគូប្រកួតដែល AMS Sports ផ្សាយផ្ទាល់ នៅចុងសប្ដាហ៍នេះ
    ទំព័រដើម  »  កីឡាជាតិ

ទាំងនេះជាគូប្រកួតដែល AMS Sports ផ្សាយផ្ទាល់ នៅចុងសប្ដាហ៍នេះ

នៅចុងសប្ដាហ៍នេះ ទំព័រហ្វេសប៊ុក AMS Sports រួមជាមួយទូរទស្សន៍អប្សរា នឹងមានការផ្សាយផ្ទាល់ការប្រកួត ជម្រើសជើងឯកលីគទី២ និង ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០។
នៅថ្ងៃសៅរ៍ទី១០ ខែតុលា ឆ្នាំ ២០២០ AMS Sports នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតលីគទី២រវាងក្រុម អាយ អេស អាយ ដង្កោសែនជ័យទល់នឹងក្រុម ភ្នំពេញក្រោន U21 វេលា៣៖០០រសៀល នៅទីលានប្រកួត ខេ អឹម អេច។

ងាកមកការប្រកួតបាល់ទាត់លីគនារីកម្ពុជាវិញ នៅថ្ងៃអាទិត្យទី១១ ខែតុលា វេលាម៉ោង ៣៖០០រសៀល AMS Sports នឹងផ្សាយផ្ទាល់ការប្រកួតក្រុមកំពង់ស្ពឺ ណាហ្គាវើលស៍ ជាមួយក្រុមបឹងកេត។

សម្រាប់ទូរទស្សន៍អប្សរាក៏នឹងមានការផ្សាយផ្ទាល់ការប្រកួត នៅក្នុងលីគទី២ រវាង សៀមរាប អេហ្វស៊ី ប្រកួតជាមួយនឹង ក្លិបបាល់ទាត់ ឫទ្ធីសែន ដែលធ្វើឡើងនៅលើទីលាន វិទ្យាល័យអង្គរ នៅថ្ងៃសៅរ៍ ហើយនឹងជំនួបពានរង្វាន់លីគនារី រវាង ក្រុមសៀមរាប និង ភ្នំពេញក្រោន នៅថ្ងៃអាទិត្យ។

ក្រុមកោះកុងអេហ្វស៊ី, ព្រៃវែង, អាយអេសអាយ ដង្កោសែនជ័យ, ស្វាយរៀង និង ក្រុម U21 ភ្នំពេញក្រោន ទទួលបាន៣ពិន្ទុនៅក្នុងការប្រកួតសប្ដាហ៍ដំបូង ហើយក្រុមព្រៃវែង បានឈរនៅកំពូលតារាងបណ្ដោះអាសន្នក្រោយពីបានយកឈ្នះលើ ក្រុមឫទ្ធីសែន ១១-២។

កាលវិភាគការប្រកួតសប្ដាហ៍ទី២ សម្រាប់លីគទី២កម្ពុជាមានដូចជា៖
• ស្វាយរៀង vs. កំពង់ស្ពឺ
• ព្រៃវែង vs. កោះកុងអេហ្វស៊ី
• អាយ អេស អាយដង្កោសែនជ័យ vs. ភ្នំពេញក្រោន(ផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក AMS Sports)
• សៀមរាប vs. ឫទ្ធីសែន(ផ្សាយផ្ទាល់លើទូរទស្សន៍អប្សរា)
• ត្បូងឃ្មុំ vs. TIFFY ARMY U21

ឆ្លងកាត់ការប្រកួត២សប្ដាហ៍កន្លងមក ក្រុមកំពង់ស្ពឺ ណាហ្គាវើលដ៍ និង សៀមរាប ប្រដេញគ្នានៅកំពូលតារាងមាន ៦ពិន្ទុពេញ ផ្ទុយពីក្រុមបឹងកេត និងសមាគមកីឡាករបាល់ទាត់ ខេមរភូមិន្ទ ដែលមិនទាន់ទទួលបានពិន្ទុរាប់នឹងគេនៅឡើយ ក្រោយបរាជ័យពីរប្រកួតជាប់គ្នា។
សម្រាប់ការប្រកួតលីគនារី សប្ដាហ៍ទី៣៖
• កណ្ដាល vs. សមាគម ខភម
• សៀមរាប vs. ភ្នំពេញក្រោន(ផ្សាយផ្ទាល់លើទូរទស្សន៍អប្សរា)
• កំពង់ស្ពឺ ណាហ្គាវើលដ៍ vs. បឹងកេត(ផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក AMS Sports)
• កំពង់ធំ vs. បាត់ដំបង
• ព្រះខ័នរាជ ស្វាយរៀង vs. កំពង់ឆ្នាំង

សូមរំឭកថា ការផ្សាយផ្ទាល់ការប្រកួត រវាងក្រុមភ្នំពេញក្រោន និង បាត់ដំបង នៅលើផេក AMS Sports ដែលបញ្ចប់ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទទួលបានការទស្សនាយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រកីឡាកម្ពុជា ហើយរំពឹងថា ប្រិយមិត្តនឹងបន្ដការគាំទ្រឱ្យបានកាន់តែច្រើន សម្រាប់សប្ដាហ៍បន្ដបន្ទាប់ ដើម្បីលើកស្ទួយកីឡាជាតិ៕