Skip to content
ខ្សែប្រយុទ្ធ U19 ថៃម្នាក់ផ្លាស់ទៅក្លិបមួយនៅ Bundesliga
    ទំព័រដើម  »  កីឡាជាតិ

ខ្សែប្រយុទ្ធ U19 ថៃម្នាក់ផ្លាស់ទៅក្លិបមួយនៅ Bundesliga

អតីតខ្សែប្រយុទ្ធជម្រើសជាតិថៃ អាយុក្រោម១៩ឆ្នាំ Achitpol Keereerom បានចូលរួមជាមួយក្លិប FC Augsburg នៃក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga។

កីឡាករដែលឈានដល់វ័យ​២០ឆ្នាំ ក្នុងខែតុលា ខាងមុខ ត្រូវបានបញ្ជូនទៅលេងក្នុងក្រុមបម្រុង Augsburg ជាមុនសិន។

បន្ទាប់ពីបានហ្វឹកហាត់ក្នុងក្រុមថ្នាល Bangkok Christian Collegeនិង Assumption College យុវជនមានកំណើតនៅរាជធានីបាងកក បានទៅហ្វឹកហាត់នៅអាល្លឺម៉ង់ ដោយចូលរួមជាមួយក្រុមថ្នាល SV Nettelnburg/Allermöhe, DFI Bad Aibling និង TSV 1860 Rosenheim។

ឆ្នាំ២០១៩ គេត្រូវបានដំឡើងចូលក្រុមធំ TSV 1860 Rosenheim រហូតដល់ពេលផ្ទេរទៅ Augsburg នាពេលថ្មីៗនេះ៕