លោកស្រី Grâce Burie Lenggeng អ្នកគ្រប់គ្រងប្រតិបត្តិប្រចាំ Cambodia Country Club បានលើកឡើងអំពីហេតុផលសំខាន់ៗក្នុងការបង្កើតកម្មវិធីប្រកួតកីឡាវាយសីជាគូបុរសអាយុក្រោម ១៨ឆ្នាំ និងការប្រកួតកីឡាថ្មី Pickleball នៅកម្ពុជាគឺដើម្បីលើកទឹកចិត្តយុវជនកម្ពុជាឱ្យងាកមកចាប់អារម្មណ៍លេងកីឡាឱ្យបានច្រើន។
លើសពីនេះថ្នាក់ដឹកនាំសញ្ជាតិម៉ាឡេស៊ីរូបនេះបានបន្តថាមជ្ឈមណ្ឌលខ្លួនបង្កើតព្រឹត្តិការណ៍នៃការប្រកួតកីឡានេះឡើង គឺដើម្បីរួមចំណែកផ្តល់ជាវេទិកាប្រកួតប្រជែងមួយដល់យុវជនកម្ពុជាបានបង្ហាញនៅសមត្ថភាពរបស់ពួកគេនិងទទួលបានបទពិសោធក្នុងការប្រកួតលក្ខណៈផ្លូវការ។ ជាមួយគ្នាលោកស្រីក៏បានឆ្លៀតណែនាំនៅប្រភេទកីឡាថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជាឱ្យបានស្គាល់នឹងសាកល្បងលេងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីយុវជនអាយុក្រោម១៨ឆ្នាំ និង Pickleball លើកទី១ដែល Cambodia Country Club បានរៀបចំទទួលបានអ្នកចូលរួមសរុបជាង ៦០ នាក់៕