គ្រូបង្គោលក្រុមបាល់ទាត់ជប៉ុនបានកោះហៅខ្សែការពារបីរូបដែលទើបឈ្នះ J-League និង កីឡាករលេចធ្លោនៅ Premier League ពីររូបដើម្បីចូលរួមការប្រកួតជម្រុះ FIFA World Cup ប្រចាំទ្វីបអាស៊ី ទល់នឹងវៀតណាម និងអូម៉ង់ ក្នុងខែវិច្ឆិកានេះ។
ខ្សែការពារទាំង៣រូបរួមមាន Shogo Taniguchi, Miki Yamane និង Reo Hatate បានជួយក្រុម Kawasaki Frontale ឈ្នះជើងឯកលីគកំពូលជប៉ុន ជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
ដោយឡែកខ្សែបម្រើវ័យក្មេង Takefusa Kubo នៅតែអវត្តមានដោយសារមិនទាន់សះស្បើយពីរបួស ប៉ុន្ដែកីឡាករលេចធ្លោពីររូបនៅ Premier League គឺខ្សែការពារ Takehiro Tomiyasu របស់ Arsenal និង ខ្សែបម្រើ Takumi Minamino មានឈ្មោះក្នុងបញ្ជីកីឡាករត្រៀមប្រកួតជម្រុះ World Cup ក្នុងខែនេះ។
កីឡាករក្រុមជម្រើសជាតិជប៉ុនដែលត្រូវបានកោះហៅមានដូចជា៖
អ្នកចាំទី: Eiji Kawashima, Shuichi Gonda, Kosei Tani។
ខ្សែការពារ: Yuto Nagatomo, Maya Yoshida, Hiroki Sakai, Shogo Taniguchi, Miki Yamane, Sei Muroya, Ko Itakura, Yuta Nakayama, Reo Hatate, Takehiro Tomiyasu។
ខ្សែបម្រើ: Genki Haraguchi, Gaku Shibasaki, Wataru Endo, Junya Ito, Takumi Minamino, Kyogo Furuhashi, Daichi Kamada, Hidemasa Morita, Kaoru Mitoma, Ao Tanaka។
ខ្សែប្រយុទ្ធ: Daizen Maeda, Yuya Osako, Takuma Asano, Ayase Ueda៕