ទោះបីជាជើងខ្លាំងកំពូលបុក ពេជ្រ ប៊ុនសិទ្ធ បានបើកការវាយប្រហារមិនទម្លាក់ដៃ ស្ទើរ៩នាទីពេញ ក៏រូបគេមិនអាចផ្ដួល សុខ រិទ្ធ ដើម្បីយកជ័យជម្នះ ក៏ដូចប្រាក់រង្វាន់ ៤០០ដុល្លារ បន្ថែម លើសង្វៀន Masfight ឡើយ ដោយបានត្រឹមស្មើពិន្ទុប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួត ដោយគ្មានអ្នកសន្លប់។ កូនសិស្សរបស់លោក ពេជ្រ សុផាន់ បានបង្ហាញអារម្មណ៍សោកស្ដាយ ដែលមិនអាចយកប្រាក់រង្វាន់ដ៏ច្រើនគួរសម និងថារូបគេ តានតឹងចិត្តជាខ្លាំងក្នុងការប្រកួតមួយនេះ។