Skip to content
បុរសវ័យ៧២ឆ្នាំដែលបានបំបែកកំណត់ត្រាជិះកង់ផ្លូវឆ្ងាយទី១នៅកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ

បុរសវ័យ៧២ឆ្នាំដែលបានបំបែកកំណត់ត្រាជិះកង់ផ្លូវឆ្ងាយទី១នៅកម្ពុជា

លោក តាំង តិចហួរ ហៅ កុង ហួរ ត្រូវបានគេស្គាល់ថាជាអ្នកដែលចូលចិត្តជិះកង់ផ្លូវឆ្ងាយវ័យចំណាស់មួយរូបនៅកម្ពុជា។ លោកមានសមត្ថភាពខ្ពស់ កម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ មិនចាញ់ក្មេងៗដែលមានអាយុស្មើកូនៗគាត់ទេ។

នាពេលថ្មីៗនេះ លោកទើបបានបំបែកកំណត់ត្រាជិះកង់ផ្លូវឆ្ងាយចំងាយ១០៥០គម ដោយចំណាយពេល ២៨ម៉ោង មិនតែប៉ុណ្ណោះលោកធ្លាប់មានកំណត់ត្រាជិះកង់ផ្លូវឆ្ងាយជុំវិញបឹងទន្លេសាប និង ជិះកង់ឡើងភ្នំបូកគោរួចជិះចុះវិញ។ ថ្ងៃបន្ទាប់គាត់បានបន្តដំណើរពីភ្នំពេញទៅសៀមរាបម្នាក់ឯងដោយជោគជ័យ។

កុង ហួរ បានបង្ហាញទៅកាន់ពិភពលោកឃើញកាន់តែច្បាស់ថា អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ ហើយលោកគឺជាគម្រូដ៏ល្អមួយដើម្បីបង្ហាញទៅកាន់សាធារណៈជន កាន់តែចូលចិត្តលេងកីឡាកាន់តែច្រើនក៏ដូចជាលើកកម្ពស់កីឡាជិះកង់៕