គណៈកម្មការរៀបចំការប្រកួតបាល់ទះពានរង្វាន់ឧត្តមសេនីយទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាល ខេត្តតាកែវ លេីកទី១ ឆ្នាំ២០២២ ត្រូវបានចាប់ពូលរួចរាល់ហើយនៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមីនា នេះ។
សម្រាប់ក្រុមចូលរួមពាន១២ក្រុម បែងចែកជា៤ពូល មានដូចខាងក្រោម ៖
ពូល ក
១. ក្រុមបាល់ទះ យុវជនដ្រាហ្គន
២. ក្រុមបាល់ទះ អធិការស្រុកបាទី
៣. ក្រុមបាល់ទះ វិ. ហ៊ុនសែនត្នោតជុំ
ពូល ខ
១. ក្រុមបាល់ទះ ធានាគារ ABA តាកែវ
២. ក្រុមបាល់ទះ វរសេនាតូចលេខ៦០៣
៣. ក្រុមបាល់ទះ អធិការស្រុក បុរីជលសារ
ពូល គ
១. ក្រុមបាល់ទះ បងប្អូនល្អក្រុងដូនកែវ
២. ក្រុមបាល់ទះ អធិការស្រុកព្រៃកប្បាស
៣. ក្រុមបាល់ទះ វិញ. ហ៊ុនសែន ពោធិអំពិល
ពូល ឃ
១.ក្រុមបាល់ទះ អធិការស្រុកទ្រាំង
២.ក្រុមបាល់ទះ ស្នងការដ្ឋាននគរបាលខេត្ត
៣. ក្រុមបាល់ទះ អធិការស្រុកអង្គបុរី
ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី២១ មីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែមីនា លើទីលានផ្ទះសំណាក់គ្រូបង្រៀន ខេត្តតាកែវ។
សម្រាប់លក្ខណៈប្រកួតនឹងធ្វើឡើងតាមស្តង់ដារ ៦ស្មើ មិនមានការប៉ះសេជាប់ដៃអ្វីឡើយ។
ក្នុងការប្រកួតនេះ ក្រុមឈ្នះនឹងទទួលបានប្រាក់រង្វាន់៣លានរៀល, លេខ២ បាន២លានរៀល, លេខ៣បាន១លានរៀល និងលេខ៤ ទទួលបានការលើកទឹកចិត្ត៥០ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មានប្រសាសន៍ថា គោលបំណងនៃការរៀបចំការប្រកួតនេះ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា កាន់តែផុសផុល ជាពិសេសបាល់ទះដែលជាកីឡាដ៏សម្បូរប្រជាប្រិយភាពមួយដែរក្នុងចង្កោមអ្នកទស្សនានៅកម្ពុជា។
មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោ ក៏ចង់ញុំាងឲ្យអ្នកលេងបាល់ទះដែលមានបំណងចង់ក្លាយជាកីឡាករអាជីព ចេះប្រកាន់ខ្ជាប់នូវការលេងតាមស្តង់ដារត្រឹមត្រូវ ដើម្បីជាគ្រឹះក្នុងការវិវឌ្ឍខ្លួនបានល្អ។
ថ្នាក់ដឹកនាំនគរបាលខេត្តតាកែវដដែលបញ្ជាក់ថា បន្ទាប់ពីឆ្នាំ២០២២ទៅ ស្នងការដ្ឋានខេត្តតាកែវនឹងរៀបចំការប្រកួតបែបនេះនៅឆ្នាំក្រោយៗទៀត៕