សហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ បានចេញសេចក្ដីប្រកាសថា ខ្សែការពារ Maciej Rybus នឹងមិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួត FIFA World Cup 2022 នោះទេ បន្ទាប់ពីកីឡាកររូបនេះបានផ្ទេរទៅចូលរួមក្លិបរុស្ស៊ី Spartak Moscow។
ខ្សែការពារស្លាបឆ្វេងវ័យ៣២ឆ្នាំ បានបង្ហាញវត្តមានក្នុងការប្រកួតសម្រាប់ប៉ូឡូញ ៦៦លើក ហើយគេបានផ្ទេរទៅចូលរួមក្លិប Spartak Moscow ដោយមិនមានតម្លៃខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា។