គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានជួបប្រជុំស្ដីពីការងារ រៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នំា២០២២ វេលាម៉ោង៩ នាទីព្រឹក នាសណ្ឌាគារ រ៉េស៊ីដង់សុខាភ្នំពេញ ហើ យកិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដោយផ្ដោតលើផែនការឱ្យមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ដំណើរការបានយ៉ាងរលូន។
ក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង CAMSOC មានប្រសាសន៍ថា ” ក្រោមអធីបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន បានត្រួតពិនិត្យគ្រប់ការងារ គណៈកម្មាការណ៍ជំនាញ និងការធ្វើបដិសណ្ឋារកិច្ច ការស្នាក់នៅ និងដោះស្រោយបញ្ហាទាំងអស់ និងអោយមានការសហការណ៍គ្នា រវាងគណៈកម្មការអូឡាំពិក គណៈកម្មការអន្តរក្រសួង គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ ដើម្បីធ្វើយ៉ាងណា ការៀបចំនេះដោយសវុត្តិភាព និងមានភាពកក់ក្ដៅដល់ភ្ញៀវទំាងអស់ដែលបានចូលរួម”។ លើសពីនេះទៅទៀត ឯកឧត្តមអគ្គលេខាធិការបានបញ្ចាក់បន្តថា ” កិច្ចប្រជុំក៏មានការចូលរួមពីក្រុមបច្ចេកទេស ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី គេបានវាយតម្លៃខ្ពស់នៃការត្រៀមលក្ខណះរបស់កម្ពុជាបានល្អ ហើយតំណាង OCA នៅទីនេះបញ្ចាក់ថា កម្ពុជាហាក់បីដូចជាមានបទពិសោធន៍ខ្ពស់ ក្នុងការរៀបចំកម្មវីធីអន្តរជាតិធំៗ ដែលនេះហាក់បីដូចជាមានភាពគ្រប់ជ្រុងជ្រោយ ហើយគួរជាទី កក់ក្ដៅនឹងទំនុកចិត្ត” ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្តទៀតថា ” សូមជម្រាបទៀតថាសម្ដេចតេជោ នាយករដ្ឋមន្ដ្រី នឹងថ្លែង សុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកវេទិការមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឌាគារ រ៉េស៊ីដង់សុខាភ្នំពេញ”។
គួរបញ្ចាក់ថា កម្ពុជានឹងធ្វើជាម្ចាក់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ពីថ្ងៃទី០១ដល់ទី០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
មហាសន្និបាត OCA នេះនឹងមាន៤៥ប្រទេសចូលរួម ដែលជាចលនាអូឡាំពិកក្នុងទ្វីបអាស៊ី ហើយនឹងមានចលនាអូឡាំពិកនៅក្រៅទ្វីបអាស៊ីជាច្រើនទៀត ដែលមកពីអូឡាំពិកអន្ដរជាតិ ក៏ដូចជាអង្គការកីឡាធំៗ ក៏នឹងចូលរួមផងដែរ។ ដូច្នេះ នៅក្នុងរង្វង់ពី ៣០០ ទៅ ៤០០នាក់ ហើយ ការធ្វើជាម្ចាក់ផ្ទះមហាសន្និបាត OCA នេះជាការលើកកម្ពស់កិត្យានុភាពជាតិរបស់យើង ដើម្បីបង្ហាញអំពីស្ថានភាពពិត និងសក្ដានុពលជាតិរបស់យើង និងស្ថានភាពកម្ពុជា ដែលកំពុងរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍនេះ ទៅដល់ប្រទេសទាំងអស់ ដែលបានចូលរួម៕