ប្រជុំឧត្តមមន្ត្រីកីឡាលើកទី១០មាននិយាយរឿងដេញថ្លៃ World Cup 2034 និង WADA

Sovann Tith
23 មើល
0 នាទីអាន
- Advertisement -

កិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន លើកទី១០+ជប៉ុនតាមរយៈ Video conference បានឈានដល់ថ្ងៃចុងក្រោយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ ដែលក្នុងនោះឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមប្រជុំផងដែរ។

កិច្ចប្រជុំនេះរួមមានរបៀបវារៈដូចខាងក្រោម វឌ្ឍនភាពការងារប្រចាំឆ្នាំ, លើកទិសដៅការងារ ឆ្នាំ២០២១ និងអនុម័តផែនការការងារកីឡាអាស៊ាន ឆ្នាំ២០២១-២០២៥។

មិនតែប៉ុណ្ណោះ ការដេញថ្លៃរបស់អាស៊ានធ្វើម្ចាស់ផ្ទះ FIFA World Cup 2034 និងការ ចុះ MOU ជាមួយ World Anti-Doping Agency (WADA) ដើម្បីពង្រឹងបន្ថែមក្នុងការប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងកីឡា ក៏ស្ថិតក្នុងការពិភាក្សា៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕