ម្ចាស់មេដាយពិភពលោកកីឡាវាយសី Loh Kean Yew បានរំកិលមកកាន់ចំណាត់ថ្នាក់កំពូលទាំង៥ នៃកីឡាករវាយសីពិភពលោក ជាលើកដំបូងទោះបីជាមិនបានចូលរួមប្រកួតផ្លូវការកាលពីខែមុនក្ដី។
នេះជាលើកដំបូងដែលកីឡាកររបស់សិង្ហបុរី ដែលឈានដល់កំណត់ត្រានេះ ដោយកន្លងមកកីឡាករសិង្ហបុរីដែលធ្វើបានល្អបំផុតគឺ Ronald Susilo ទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងឆ្នាំ២០០៤។