ក្រុមបាល់ទាត់ចំនួន៤រៀបចំការប្រកួតសប្បុរសធម៌រកថវិកាជួយបុរសគ្រោះ.ថ្នា.ក់.ដោយសារឆ.ក់ខ្សែ.ភ្លើ.ង

Sovann Tith
47 មើល
0 នាទីអាន
- Advertisement -

ក្រុមបាល់ទាត់មិនមែនអាជីពចំនួន៤ ដូចជា Cambodian Football All Stars ហៅ CFA., PHUM 05 F, XO United FC និង B3 KH បានជួបជុំគ្នាប្រកួតដណ្ដើមពានរង្វាន់មិត្តភាពសប្បុរធម៌មួយកាលថ្ងៃសៅរ៍ ទី០៤ ខែមីនា នាទីលានបាល់ទាត់ព្រៃទា។

លោក អៃ សំអូន តំណាងក្រុមបាល់ទាត់ Cambodian Football All Stars ប្រាប់ AMS Sports ថា ការប្រកួតលើកនេះត្រូវបានធ្វើឡើងដើម្បីស្វែងរកថវិកាជួយបុរសម្នាក់ដែលជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើងត្រូវកាត់ដៃចោលទាំងសងខាង។

គួរដឹងដែរថា បុរសជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើងមានឈ្មោះថា អុិន ខន រស់នៅភូមិដូនតំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ខេត្តកំពង់ធំ។ លោកជាបុរសពោះម៉ាយកូនមួយ ហើយបច្ចុប្បន្នកំពុងរស់នៅជាមួយឪពុកម្តាយដែលមានជីវភាពក្រលំបាក៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕