Skip to content
កូននីហ្សេរីយ៉ាកើតនៅខ្មែរម្នាក់យកឡេង ណូរ៉ា ជាគម្រូ និងចង់ជាប់ជម្រើសជាតិបាល់ទាត់កម្ពុជា
    ទំព័រដើម  »  កីឡាជាតិ

កូននីហ្សេរីយ៉ាកើតនៅខ្មែរម្នាក់យកឡេង ណូរ៉ា ជាគម្រូ និងចង់ជាប់ជម្រើសជាតិបាល់ទាត់កម្ពុជា

កុមារា Wisdom មានអាយុ១០ឆ្នាំ ជាសមាជិកក្រុមសាលាបាល់ទាត់បឹងកេតអាយុក្រោម១១ឆ្នាំដែលទើបឈ្នះពានរង្វាន់ AIA ជើងឯកកុមារ នាពេលថ្មីៗនេះ។


សិស្សថ្នាក់ទី៤ខាងលើមានឪពុកម្ដាយជាជនជាតិនីហ្សេរីយ៉ាដែលបានមកធ្វើជំនួញនៅប្រទេសកម្ពុជាជាង១០ឆ្នាំមកហើយ ហើយគេ និងបងប្អូន៣នាក់ក៏បានចាប់កំណើតនៅស្រុកខ្មែរតែម្ដង លើកលែងតែបងស្រីទី១របស់គេ។

ដោយមានចំណង់ចំណូលចិត្តក្នុងកីឡាបាល់ទាត់ Wisdom តែងតែលេងជាប្រចាំជាមួយមិត្តភក្ដិដែលជាកូនខ្មែរនៅម្ដុំផ្ទះខ្លួន ហើយឆ្នាំ២០២៣នេះ គេបានចូលហ្វឹកហាត់ក្នុងសាលាបាល់ទាត់បឹងកេត សាខា Rooy 7។ គេថា បានចាត់ទុករៀមច្បងឡេង ណូរ៉ា ជានិមិត្តរូប និងចង់ជាប់ជម្រើសជាតិកម្ពុជានៅថ្ងៃអនាគត។ ដោយឡែក ចាត់ទុកឡេង ណូរ៉ា ជាអាយដលមែន តែគេថា មិត្តភក្ដិជាច្រើនបានហៅរូបគេថា Mbappe។

បច្ចុប្បន្នក្រៅពីសិក្សាភាសាអង់គ្លេស កុមារា Wisdom ក៏កំពុងរៀនភាសាខ្មែរផងដែរ៕