អ្នកសារព័ត៌មានអាហ្សង់ទីនពីររូប បានបញ្ជាក់ថា Lionel Messi នឹងមិនចូលរួមការប្រកួតមិត្តភាពទល់នឹង ឥណ្ឌូណេស៊ី នៅទីក្រុងចាការតា នាថ្ងៃទី១៩ ខែមិថុនា នោះទេ។ ព័ត៌មាននេះ ត្រូវបានបង្ហើបឱ្យដឹងពីអ្នកសារព័ត៌មាន Pablo Gravellone និង Leo Paradizo នៅក្នុងបណ្ដាញសង្គម Twitter កាលពីថ្ងៃទី១២ ខែមិថុនា។