មានអាយុត្រឹម២៣ឆ្នាំក្នុងឆ្នាំ២០២៣នេះ កញ្ញា រ័ត្ន ពិសិដ្ឋដានី គឺជាគ្រូកាយសម្បទាផង និងជាសហម្ចាស់កន្លែងហាត់ប្រាណមួយនៅជិតផ្សារដើមគររាជធានីភ្នំពេញ។
អតីតនិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មដដែលបញ្ជាក់ថា ការចាប់ជំនាញជាគ្រូបង្វឹក និងសហការបើកកន្លែងហាត់ប្រាណនេះ ព្រោះចង់ចែករំលែកពីការរក្សាសុខភាពឱ្យបានត្រឹមត្រូវ។ ម្យ៉ាង កញ្ញាក៏ជាអ្នកស្រលាញ់ការហាត់ប្រាណតាំងពីអាយុ១៨ឆ្នាំម្ល៉េះ៕