ល្បែងទាញព្រ័ត្រគឺជាល្បែងប្រពៃណីដែលមានប្រជាប្រិយភាពមួយរបស់ខ្មែរយើង និងតែងនិយមលេងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បច្ចុប្បន្ននេះល្បែងទាញព្រ័ត្រត្រូវបានប្រែក្លាយជាកីឡាមួយប្រភេទមានទាំងក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងអន្តរជាតិ។
ពេលទស្សនាការប្រកួត ទស្សនិកមួយចំនួនប្រហែលគិតថា មិនពិបាកទេមើលទៅ គ្រាន់តែប្រើកម្លាំងទាញ នរណាមានកម្លាំងខ្លាំងជាង នឹងអាចឈ្នះ។ យ៉ាងណា កម្លាំងមួយមុខក៏មិនគ្រប់គ្រាន់ដែរ។ តោះមកស្កាប់ការចែករំលែកពីបច្ចេកទេស និង បែបផែនស្ដង់ដាក្នុងការប្រកួត ពីលោក ខែក សុភ័ក្រ្ត គ្រូបង្វឹកកីឡាទាញព្រ័ត្រខេត្តបាត់ដំបង។ លោកមានបទពិសោធរយៈពេលជាង៧ឆ្នាំក្នុងនាមជាគ្រូបង្វឹកកីឡាប្រពៃណីជាតិមួយនេះ។