អ្នកស្រី Patama Leeswadstrakul សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បាននិយាយថា ប្រទេសថៃនឹងធ្វើម្ចាស់ផ្ទះជុំផ្ដាច់ព្រ័ត្រនៃកម្មវិធី United Through Sports World Virtual Youth Festival សប្ដាហ៍នេះ។
ព្រឹត្តិការណ៍នេះគាំទ្រដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC), គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) និងស្ប៉េស្យាល់អូឡាំពិក។
អង្គការនិងសហព័ន្ធអន្តរជាតិជាង១០០បានរួមកម្លាំងគ្នាសម្រាប់ព្រឹត្តិការណ៍នេះ ដើម្បីលើកស្ទួយតម្លៃអូឡាំពិកនៃការរួមបញ្ចូលគ្នា, សមភាព និង គ្មានការរើសអើង។
សូមជម្រាបថាវគ្គជម្រុះកំពុងប្រព្រឹត្តទៅ ខណៈជុំផ្ដាច់ព្រ័ត្រនឹងធ្វើនៅប្រទេសថៃពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យសប្ដាហ៍នេះ។
ព្រឹត្តិការណ៍នេះចូលរួមប្រកួតប្រជែងដោយយុវជនគ្រប់ស្រទាប់និងគ្រប់កម្រិតវប្បធម៌។
អ្នកស្រី Patama បានលើកឡើងថាការរៀបចំព្រឹត្តិការណ៍ខាងលើនឹងជួយបង្កើនលទ្ធភាពដល់ថៃក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាពិកយុវជន Youth Olympic Games៕