សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ បានប្រកាសពីការបញ្ចប់តួនាទីរបស់លោក Hansi Flick ពីគ្រូបង្គោលក្រុមជម្រើសជាតិ កាលពីថ្ងៃអាទិត្យ ក្រោយរងបរាជ័យ ៤-១ ក្នុងប្រកួតមិត្តភាពទល់ជប៉ុន។
ក្រុមអាល្លឺម៉ង់ បានបរាជ័យ៤លើកក្នុងចំណោម៥ប្រកួតចុងក្រោយ ទើបមានការសម្រេចចិត្តបណ្ដេញលោក Flick ពីតំណែងក្នុងរយៈពេល៩ខែមុនពេលចាប់ផ្ដើមព្រឹត្តិការណ៍ EURO 2024។