Skip to content
ម្ដាយបង្កើត ហ៊ុល គឹមហ៊ុយ ស្កាត់ពីខេត្តតាកែវមកលើកទឹកចិត្តក្មួយធ្វើតេស្ដជាយុវជនថ្នាលរបស់បឹងកេត
    ទំព័រដើម  »  កីឡាជាតិ

ម្ដាយបង្កើត ហ៊ុល គឹមហ៊ុយ ស្កាត់ពីខេត្តតាកែវមកលើកទឹកចិត្តក្មួយធ្វើតេស្ដជាយុវជនថ្នាលរបស់បឹងកេត

ម្ដាយបង្កើតរបស់អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា កីឡាករហ៊ុល គឹមហ៊ុយ ស្ថិតក្នុងចំណោមអាណាព្យាបាលផ្សេងៗទៀតដែលបានមកផ្ដល់កម្លាំងចិត្តដល់កូនក្មួយមកសម្រេចនូវក្ដីស្រមៃជាកីឡាករបាល់ទាត់ ដោយបានមកធ្វើតេស្តជាយុវជនថ្នាលអាយុក្រោម ១៥ឆ្នាំរបស់ក្លិបបាល់ទាត់បឹងកេត កាលពីថ្ងៃទី៩-១០ខែកញ្ញាឆ្នាំ២០២៣ នាវិទ្យាល័យជាស៊ីមជ្រោយចង្វារ។

អ្នកស្រី តូច បាន ធ្វើដំណើរពីខេត្តតាកែវមកដើម្បីមើលក្មួយធ្វើតេស្ដ បានបង្ហាយនូវអារម្មណ៍សប្បាយចិត្តពេលដែលឃើញយុវជនជាច្រើន ស្រលាញ់ការលេងកីឡា ពិសេសក្មួយប្រុសចង់ដើរតាមគន្លង បងប្រុសរបស់ខ្លួន ហ៊ុល គឹមហ៊ុយ ដោយមិនចង់ឃើញកូនក្មួយដើរផ្លូវខុសសេពគ្រឿងញៀនជាដើម។