លោក ចូវ កៅលី មានវ័យ ៨២ឆ្នាំ រស់នៅម្តុំផ្សារទួលគោកបានចែករំលែកអំពីទម្លាប់នៃការលេងកីឡា លំហាត់ប្រាណដើម្បីពង្រឹងសុខភាព និងភាពរឹងមាំសម្រាប់រូបរាងកាយ។ អតីតគ្រូបង្រៀនដ៏ដែលនេះក៏បានបន្ថែមទៀតថាកត្តារបបអាហារក៏ដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពផងដែរ។
“លេងកីឡាធ្វើឱ្យមានសុខភាពល្អ រឹងមាំ ប្រាជ្ញាភ្លឺថ្លា ធ្វើអ្វីៗក៏បានល្អ ” លោកក៏បានបន្តទៀតថា “របបអាហារគួរជៀសវាងការហូបផ្អែមពេក ឬប្រៃពេក”។
តាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញនៅយុទ្ធនាការចលនា ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ក្នុងន័យឱ្យប្រជាពលរដ្ឋកម្ពុជាមានការស្រឡាញ់កីឡា ឱ្យផុសផុលក្នុងសង្គម ដើម្បីជាឱសថព្យាបាលដ៏ល្អបំផុត៕