អេស្ប៉ាញ, ព័រទុយហ្កាល់ និងម៉ារ៉ុក ត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2030 ខណៈ៣ប្រទេសនៅអាមេរិកខាងត្បូង និងធ្វើជាម្ចាស់ផ្ទះ៣ប្រកួតដំបូង។ យោងតាមសហព័ន្ធបាល់ទាត់អន្ដរជាតិ(FIFA) បានបញ្ជាក់ថា ៣ប្រកួតនោះធ្វើឡើង ដើម្បីជាការរំឭកខួប១០០ឆ្នាំ នៃការចាប់ផ្ដើមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូង នាឆ្នាំ១៩៣០ ដែលកាលនោះអ៊ុយរូហ្កាយធ្វើជាម្ចាស់ផ្ទះ។