មានរយៈពេលជាងមួយខែហើយដែល កីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) បានដំណើរការសាងសង់ជួសជុលកែលម្អជាថ្មីឱ្យកាន់តែមានប្រណីតភាពជាងមុន។
លោក ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងកិច្ចសម្ភាសជាមួយ AMS Sports ថាការជួសជុលកែលម្អឱ្យកាន់តែមានប្រណីតភាពលេីកនេះមានលក្ខណៈជាទ្រង់ទ្រាយធំ ដែលតម្រូវតាមស្តង់ដាររបស់ AFC តែម្តង។ ចំពោះទំហំទឹកប្រាក់សម្រាប់ការកែលម្អលេីកនេះគឺចំណាយខ្ទង់២លានដុល្លារ៕