Skip to content
    ទំព័រដើម  »  កីឡាជាតិ

ក្រុមរាំជាគូក្លឹបមហាផ្ទៃបង្ហាញកត្តាជោគជ័យខ្លាំងក្នុងការប្រកួតកីឡារាំ​​​ជើងឯក​ថ្នាក់ជាតិ

កីឡាករ ភុន ស៊ីវុត្រា និងកីឡាការិនី សាន រ៉ូហ្សា ជាដៃគូរាំដែលមកពីក្លឹបមហាផ្ទៃបង្ហាញអារម្មណ៍រីករាយក្នុងការឈ្នះមេដាយនានាសម្រាប់ការប្រកួតកីឡារាំ​​​ជ្រើសរើសជើងឯក​ថ្នាក់ជាតិឆ្នាំ២០២៣នេះ ពួកគេទាំងពីរបានថាការដែលហ្វឹកហាត់ច្រើនជាមួយគ្នា និងភាពស្គាល់ពីដៃគូច្បាស់ទើបធ្វើឱ្យពួកគេទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់បែបនេះ។

កីឡាករវ័យ ២០ ឆ្នាំ និងកីឡាការិនីវ័យ១៨ ឆ្នាំដដែលក៏បានថាមុនចូលរួមព្រឹត្តិការណ៍ជើងឯកថ្នាក់ជាត់ឆ្នាំ២០២៣នេះ ពួកគេបានត្រៀមនិងរៀបចំខ្លួនជាយូរមកដែរ ហើយក៏បានជួបបញ្ហាសុខភាពបន្តិចបន្តួចដែរ តែពួកគេជំនះគ្រប់ឧបសគ្គនោះបាន។

សម្រាប់ពួកយើងត្រៀមខ្លួនមកយូរដែរ ដើម្បីទទួលបានជ័យលាភីក្នុងការប្រកួតកីឡាជើងឯក​ថ្នាក់ជាតិនេះ តែក៏មានវិញ្ញាសាខ្លះពួកយើងបានភ្លាត់ខ្លះដែរ ។  

យុវជន និងយុវតី មានមូលដ្ឋាននៅរាជធានីភ្នំពេញទាំងពីរក៏បានថាប្រាប់អំពីសាវតារដែលពួកគេស្គាល់កីឡារាំ និងលក្ខណៈពិសេសៗ បូកផ្សំជាមួយអត្ថប្រយោជន៍នៃកីឡារាំនេះខ្លះៗដែរ ដោយគេថាការរាំជួយយើងបញ្ចេញញើសបានល្អ និងជួយកាត់បន្ថយភាពតានតឹងផ្សេងៗផងដែរ។

កីឡារាំនេះជួយឱ្យយើងសប្បាយ ហើយកាត់ស្រ្តេស ហាត់រាំទៅបែកញើសបញ្ចេញជាតិពុលបានល្អ ធ្វើឱ្យយើងមិនងាយឈឺឡើយ ។

កីឡាករ ភុន ស៊ីវុត្រា និងកីឡាការិនី សាន រ៉ូហ្សា ក្នុងការប្រកួតកីឡារាំ​​​ជ្រើសរើសជើងឯក​ថ្នាក់ជាតិឆ្នាំ២០២៣នេះ ពួកគេទាំងពីរបានឈ្នះមេដាយរួមមាន៖ មាស ចង្វាក់ Standard 3 Dance Grade C, ចង្វាក់ Samba, ចង្វាក់ Waltz ,ចង្វាក់ Viennese Waltz , មេដាយប្រាក់ ចង្វាក់ Jive , ចង្វាក់ Cha Cha Cha និងចុងក្រោយមេដាយសំរឹទ្ធ ចង្វាក់ Latin 5 Dance Grade A៕​