លោក Bidaut Derek ឬមានឈ្មោះខ្មែរ ចាន់ ឫទ្ឋិស័ក្តិ គឺជាអតីតកីឡាករគុនខ្មែរ និងល្បុក្កតោបានបង្ហាញអារម្មណ៍រំភើបពេលឃើញល្បុក្កតោមានកម្មវិធីប្រកួតលំដាប់អន្តរជាតិ ដូចជាព្រឹត្តិការណ៍ “អ្នកលេងគុន” ជាដើម។ បុរសវ័យ ៣៥ឆ្នាំរូបនេះ មានជំនឿចិត្តថាក្រោយចប់កម្មវិធី “អ្នកលេងគុន” ប្រជាប្រិយភាពរបស់ល្បុក្កតោខ្មែរនឹងកាន់តែល្បីសុះសាយ ដើរតាមលំនាំគុនខ្មែរចឹងដែរ។
បុរសដែលបានសញ្ជាតិខ្មែរឆ្នាំ២០១០ ដដែលក៏បានសង្កត់ធ្ងន់ថាគុនល្បុក្កតោ មានលក្ខណៈថ្មី និងប្លែកសម្រាប់ប្រជាជនខ្មែរមួយចំនួន ពិសេសបរទេស ព្រោះថាល្បុក្កតោមានក្បួនច្បាប់ច្រើន មានសិល្បៈនៃការប្រយុទ្ធជក់ចិត្តសម្រាប់អ្នកចូលរួមទស្សនា។ ឫទ្ឋិស័ក្តិ ក៏ទទួចឱ្យបងប្អូនខ្មែរទាំងអស់ចូលរួមគាំទ្រ និងសិក្សាស្វែងយល់អំពីក្បាច់គុនវ័យចំណាស់មួយនេះផង។
“ ខ្ញុំសង្ឃឹមថាល្បុក្កតោវាតាមគុនខ្មែរចុះ យើងអាចនិយាយថាក្បាច់គុនល្បុក្កតោវាជាកីឡាមួយដែលថ្មី សម្រាប់ប្រជាជនខ្មែរ និងមិនបរទេសមិនទាន់ស្គាល់ទោះបីកីឡាមួយនេះវាយូរឆ្នាំតាំងពីបុរាណមែន ។
លោក ចាន់ ឫទ្ឋិស័ក្តិ គឺជាជនជាតិបារាំងដែលស្រឡាញ់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍក្បាច់គុនបុរាណខ្មែរមិនថា គុនខ្មែរ ឬគុនល្បុក្កតោមកតាំងពីឆ្នាំ២០១០ មកម្ល៉េះ៕