Skip to content
លីគបាល់ទាត់នារីចាប់ផ្ដើមដំណើរការជាប្រវត្តិសាស្ត្រនៅអារ៉ាប៊ីសាអ៊ូឌីត
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

លីគបាល់ទាត់នារីចាប់ផ្ដើមដំណើរការជាប្រវត្តិសាស្ត្រនៅអារ៉ាប៊ីសាអ៊ូឌីត

លីគបាល់ទាត់នារីដំបូងបង្អស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានចាប់ផ្ដើមដំណើរហើយ ក្រោយត្រូវបានផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

កីឡាការិនីជាង៦០០នាក់នៃក្រុមចំនួន២៤ក្នុងទីក្រុង Riyadh, Jeddah និង Dammam កំពុងប្រកួតប្រជែងគ្នាដើម្បីដណ្ដើមជើងឯកថ្នាក់ជាតិមួយ។

ការប្រកួតបើកឆាកបានប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃអង្គារទី១៧ខែវិច្ឆិកាឆ្នាំ២០២០ ប៉ុន្តែមិនផ្សាយតាមទូរទស្សន៍ឡើយ។ ទោះជាបែបនេះក្ដី ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអ៊ូឌីត បានលើកសរសើរថានេះជាការបោះជំហានទៅមុខមួយជំហានទៀតសម្រាប់ការចូលរួមរបស់ស្ត្រីក្នុងប្រទេសនេះនៅក្នុងវិស័យកីឡា។

សូមរំឭកថា ស្ត្រីក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតទើបតែត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋានដើម្បីទស្សនាការប្រកួតបាល់ទាត់កាលពីឆ្នាំ២០១៨ប៉ុណ្ណោះ។

អស់រយៈពេលជាច្រើនឆ្នាំមុននោះ អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បានសង្កត់ធ្ងន់អំពីទំនៀមទម្លាប់វប្បធម៌ និងការបង្រៀនសាសនា ក្នុងការបិទសិទ្ធិនារីមិនឱ្យចូលរួមក្នុងសកម្មភាពកីឡា។ ក្រុមអ្នកអភិរក្សនិយមបានលើកឡើងថាការចាប់ផ្ដើមអនុញ្ញាតឱ្យនារីចូលរួមក្នុងសកម្មភាពកីឡានឹងនាំទៅដល់ភាពអសីលធម៌ក្នុងសង្គម៕