យុវជន ម៉ូ សុខលីន, ប៉ុន រ៉ូហ្សា និងអន អួក ជាមិត្តរួមក្រុមនិងគ្នាក្នុងសមាគមបាល់ទាត់យុវជនត្រពាំងវែង បានរម្លឹកអំពីអនុស្សាវរីយលេងបាល់ទាត់របស់ពួកគេ ថាតែងតែលួចលាក់ក្រុមគ្រួសារជិះម៉ូតូពីខេត្តកំពង់ស្ពឺទៅលេងបាល់ ឬប្រកួតពានរង្វាន់នានាតាមជាយៗរាជធានីភ្នំពេញជារឿយៗ។
ការដែលពួកគេតែងតែមិនហ៊ានប្រាប់អាណាព្យាបាលតាមត្រង់ក៏ព្រោះតែខ្លាចពួកគាត់បារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរទៅលេងឆ្ងាយៗរបស់យុវជនទាំងបី។ តាមរយៈការខំប្រឹងរបស់ពួកគេទាំងបីបានជួយឱ្យគេមានសមត្ថភាពឆ្លងផុតក្នុងការតេស្តយុវជនអាយុក្រោម១៨ឆ្នាំរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃក្នុងដំណាក់កាលទី១ ដែលមានយុវជនមកពីទូទាំងប្រទេសជាង ៤០០នាក់នោះ។
សម្រាប់ឱកាសនៃការតេស្តដំណាក់កាលទី ២វិញ យុវជនមានប្រភពពីខេត្តកំពង់ស្ពឺទាំងបី ថាមានសង្ឃឹមត្រឹមតែ៥០ភាគរយប៉ុណ្ណោះ ដែលអាចជាប់ក្នុងបញ្ជឺឈ្មោះចុងក្រោយនោះ ព្រោះតែមិនសូវបានបាល់លេងច្រើន តែយ៉ាងណាក៏អ្នកទាំងបីមើលឃើញថាសមត្ថភាពរបស់យុវជនដទៃដែលចូលរួមមិនលើសខ្វះពីពួកគេប៉ុន្មានឡើយ។
ឃាត់គាត់ថាផ្លូវឆ្ងាយជិះស្រួលបួល ពេលខ្លះលួចគាត់មកលេងអត់ឱ្យគាត់ដឹង ប្រាប់គាត់ថាលេងជិតផ្ទះ តែជាក់ស្តែងលេងនៅភ្នំពេញ។
សូមរំឭកថា កាលពីពេលថ្មីៗនេះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានបើកការធ្វើតេស្តយុវជនអាយុក្រោម១៨ឆ្នាំរបស់ខ្លួន ដើម្បីត្រៀមសម្រាប់ការលេងពានរង្វាន់កម្រិតយុវជនផ្សេងៗ ដែលនឹងរៀបចំក្នុងពេលខាងមុខនេះ៕