Skip to content
    ទំព័រដើម  »  កីឡាជាតិ

យុវជន២រូបធ្លាប់ព្យាយាមចាកឆ្ងាយពីស្គីក្តារតែចិត្តមិនដាច់ព្រោះកីឡានេះស្ថិតជាប់ក្នុងបេះដូងជានិច្ច

យុវជន ចាន់ណា សុធារនិរោធ និងឌីណា ចាន់ដារារ័ត្ន ដែលជាបងប្អូនជីដូនមួយនិងគ្នាផង ជាដៃគូក្នុងវិស័យកីឡាស្គីក្តារផងបានលើកឡើងថាកីឡាស្គីក្តារនេះមានអត្ថន័យធំធេងខ្លាំងសម្រាប់ពួកគេទាំងពីរ។ បន្ថែមពីនេះពួកគេក៏ធ្លាប់ព្យាយាមចង់ឈប់ពាក់ព័ន្ធជាមួយកីឡាមានប្រភពពីសហរដ្ឋអាមេរិកនេះដែរ តែធ្វើមិនបានសោះព្រោះតែងតែមានមិត្តរួមអាជីពយកក្តារមកសួរនាំ ឬចង់លក់ឱ្យគេជាញឹកញាប់។

យុវជនវ័យ ១៧ឆ្នាំដដែលនេះបានសារភាពថាដោយសារតែចិត្តមិនដាច់តែម្តងពីការលេង Skate ទើបជំរុញឱ្យគេវិលត្រឡប់មកលេងវិញដល់សព្វថ្ងៃនេះ។ សិស្សវិទ្យាល័យទាំងពីរនាក់បានប្រាប់ពីអត្ថប្រយោជន៍ចំពោះក្តារស្គីថា មិនត្រឹមតែជាឧបករណ៍សម្រាប់លេងតែមួយមុខទេ វាក៏អាចជាយាន្តជំនះមួយសម្រួលដល់ការបំលាស់ទីបានខ្លះៗដែរ។

“បើនិយាយអំពី Skate សម្រាប់ខ្ញុំគឺមានអត្ថន័យធំខ្ញុំមិនអស់អាល័យជាមួយវាម៉ង។”

ទន្ទឹមគ្នាដែរ សម្រាប់ទស្សនអ្នកពីរមើលឃើញថាវិស័យ Skateboard នៅប្រទេសកម្ពុជាហាក់មិនសូវមានការពេញនិយម ក៏ដូចជាមិនសម្បូរអ្នកលេងច្រើនដូចប្រទេសគេដទៃៗឡើយ។ និរោធ និងដារារ័ត្ន បានអំពាវវនាវដល់ប្រជាជនខ្មែរយើងគប្បីបើកចិត្តទូលាយចំពោះកីឡាមួយប្រភេទនេះផង ពិសេសពួកគេសំណូមពរឱ្យថ្នាក់ដឹកនាំដែលពាក់ព័ន្ធនានាសូមជួយបង្កើតនៅទីលានសម្រាប់លេងក្តារស្គីនេះឱ្យបានច្រើ់នជាងនេះផង។

យុវជន ចាន់ណា សុធារនិរោធ និងឌីណា ចាន់ដារារ័ត្ន តែងតែចំណាយពេល ១ទៅ ២ម៉ោងរាល់ល្ងាចមកជួបជុំគ្នាជាមួយមិត្តរួមអាជីព Skate នៅបរិវេនសួនច្បារវត្តបុទុមវត្តីជារឿយៗសម្រាប់ការជិះលេង និងរំសាយអារម្មណ៍ក្រោយសម្រាកពីការសិក្សា៕