អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយានបញ្ជាក់ពីការជ្រេីសយកខេត្តកំពង់ឆ្នាំងសម្រាប់ការប្រកួតថ្នាក់ជាតិ២០២៣

narongrewooded
35 មើល
0 នាទីអាន

សហព័ន្ធ ខ្មែរ ទោចក្រយាន បាន ធ្វេី សន្និសីទ សារព័ត៌មាន ស្តីពីការប្រកួតជេីងឯកថ្នាក់ជាតិឆ្នាំ២០២៣ កាលពី រសៀល ថ្ងៃ ទី ២ ខែ មករា ឆ្នាំ ២០២៤ នា ទីស្នាក់ការ គណៈកម្មាធិការ ជាតិ អូឡាំពិក កម្ពុជា។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ ខ្មែរ ទោចក្រយាន បាន ឲ្យ ដឹង ក្នុង សន្និសីទ សារព័ត៌មាន ថា ការជ្រើសរើសខេត្តកំពង់ឆ្នាំង ជាទីតាំងប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ព្រោះមានផ្លូវស្រស់ស្អាត ហើយជាផ្លូវទើបសាងសងរួច សម្រាប់កង់គួក។ សម្រាប់កង់ភ្នំ ស្ថានភាពផ្លូវ មានភាពបត់បែនច្រើន និងផ្លូវចុះភ្នំ ដែលមានស្ថានភាពខុសពីភ្នំគូលែន ដែលសុទ្ធតែថ្ម។

សូមបញ្ជាក់ថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤៕