យុវតី លេនី សមាជិកនារីប្រចាំក្រុមស្គីកង់ CRSA កម្ពុជា បានអះអាងថាមុនឈានដល់ការលេងកីឡាស្គីកង់ Slalom ក៏ធ្លាប់បានលេងកីឡាជាច្រើនប្រភេទមកហើយ។ ទោះបីយ៉ាងណាក្រោយ ចាប់ផ្តើមលេងស្គីកង់ Slalom មកធ្វើឱ្យគេជាប់ចិត្តខ្លាំង ព្រោះតែលក្ខណៈពិសេសៗ និងភាពល្វាសល្វន់របស់កីឡាមួយនេះ។ កញ្ញាមានមូលដ្ឋានក្នុងខណ្ឌ ចំការមន នេះបន្តទៀតថាក៏ព្រោះតែការលេងប្រភេទ Slalom មានក្បាច់លេងច្រើន ក៏ដូចជាមានភាពបន់បែនកា្រស់ក្រែលទៅទៀតនោះ។
ជាមួយគ្នាដែរ យុវតីមានវ័យ ២៤ឆ្នាំខាងលើក៏បានលើកទឹកចិត្តទៅដល់ប្អូនៗ បងៗដែលជានារីមិនសូវជាមានពេលហាត់ប្រាណ គួរងាកមកលេងកីឡាស្គីកង់មួយនេះ ព្រោះវាមានគុណសម្បត្តិច្រើន។ លេនី បន្ថែមថាចាប់តាំងតែពីលេងស្គីមកសង្កេតឃើញសុខភាព មិនសូវជារងផលប៉ះពាល់ពីការឈឺថ្កាត់ងាយៗឡើយ។
សូមរំឭកថា លេនី បានស្គាល់កីឡាស្គីកង់នេះតាំងតែពីឆ្នាំ២០១៧ ហើយចាប់់ផ្តើមចូលលេងពេញលេញក្នុងឆ្នាំ ២០២១។ បច្ចុប្បន្នរូបគេក៏ជាសមាជិកម្នាក់ក្នុងក្រុម Camboda Roller Sports ដែលមានលោក កាន់ វាសនា ជាគណៈគ្រប់គ្រង៕