វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានចែកឋានហើយនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ដោយសារគាំងបេះដូង ក្នុងវ័យ៦០ឆ្នាំ។
លោកទើបចាកចេញពីមន្ទីរពេទ្យនៅដើមខែវិច្ឆិកានេះក្រោយទទួលការវះកាត់ឈាមក្នុងខួរក្បាល។
Maradona គឺជាប្រធានក្រុមអាហ្សង់ទីនពេលលើកពាន FIFA World Cup 1986 ហើយលោកត្រូវបានគេហៅថា បាតដៃព្រះ ក្រោយយកដៃទះបាល់ចូលទីអង់គ្លេស នៅវគ្គ៨ក្រុមចុងក្រោយ។
តារាឆ្នើម Lionel Messi បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក Maradona ហើយថា នេះជាថ្ងៃដ៏ក្រៀមក្រំសម្រាប់បាល់ទាត់អាហ្សង់ទីន។ គេបន្ថែមថា លោកបានចែកឋានទៅមែន តែមិនចាកចេញពីពួកគេទេ គឺនៅតែស្ថិតក្នុងចិត្តជានិច្ច៕