ក្លឹប Barcelona បានផ្ដល់ដំណឹងទៅកាន់ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Ansu Fati ឱ្យត្រៀមស្វែងរកក្លឹបថ្មី ក្នុងទីផ្សាររដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ Dani Olmo។
យោងតាមប្រភពពីសារព័ត៌មាន Sport ដែលមានមូលដ្ឋានក្នុងទីក្រុង Barcelona, បានរាយការណ៍ថា Fati មិនស្ថិតនៅក្នុងជម្រើសរបស់អ្នកចាត់ការ Hansi Flick នោះទេ ហើយនាយកផ្នែកកីឡាលោក Deco បានប្រាប់ទៅភ្នាក់ងារ Jorge Mendes ក្នុងការស្វែងរកក្លឹបដែលត្រូវការខ្សែប្រយុទ្ធស្លាបរូបនេះ។
អំឡុងពេលចាប់ផ្ដើមបើកទីផ្សាររដូវក្ដៅនេះ Fati ត្រូវបានរាយការណ៍ថា បានបដិសេធសំណើផ្លាស់ទៅចូលរួមក្លឹប Fenerbahce ខណៈ Sevilla ក៏ចង់បានរូបគេចូលរួមក្រោមលក្ខខណ្ឌខ្ចីផងដែរ។ ប៉ុន្ដែពួកគេមានឆន្ទៈក្នុងការចំណាយ៣០%លើប្រាក់ឈ្នួលទាំងមូលរបស់ខ្សែប្រយុទ្ធអេស្ប៉ាញ ដែលខុសឆ្ងាយពីការទាមទារចង់បានពី Barcelona។