សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៤ ២០២០/២០២៤ និងបន្តអាណត្តិថ្មីទី៥ ២០២៤/២០២៨ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម កឹម សុខុន អនុប្រធានសហព័ន្ធ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរំឭកថា សមិទ្ធផលដែលទទួលបានក្នុងអាណត្តិចាស់ គឺ អត្តពលិកទទួលបានមេដាយជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយមានមេដាយប្រាក់១ និងមេដាយសំរឹទ្ធ១។