Skip to content
    ទំព័រដើម  »  កីឡាជាតិ

ការប្រកួតកីឡាប្រណាំងសេះលើកទី៤ទាក់ទាញជនជាតិខ្មែរចូលរួមច្រើនជាង៥០ភាគរយ ធៀបនឹងកាលលើកទី១ក្នុងឆ្នាំ២០២៤

លោក RG Chinte អ្នកគ្រប់គ្រងទូទៅប្រចាំ Genius Resort ដែលជាទីសម្រាប់ប្រកួតកីឡាជិះសេះរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងក្នុងការប្រកួតសេះលើកទី៤ថាពីមួយព្រឹត្តិការណ៍ទៅមួយព្រឹត្តិការណ៍កំណើននៃអ្នកចុះឈ្មោះប្រកួតកាន់តែមានការកើនឡើងមករហូត។ តាមការបញ្ជាក់ផ្ទាល់ពីលោក RG អ្វីដែលលោកកត់សម្គាល់នោះអត្តពលិកជាជនជាតិខ្មែរដែលចូលរួមប្រកួតក្នុងលើកទី៤នេះហាក់មានការកើនឡើងប្រមាណ ៤០ទៅ៥០ភាគរយនេះបើប្រៀបធៀបទៅនឹងការរៀបចំលើកទី១សម្រាប់ឆ្នាំ២០២៤នេះកន្លងទៅ។

បុរសមានមូលដ្ឋាននៅទីក្រុងភ្នំពេញដដែលក៏បន្ថែមថានេះពិតជាសញ្ញាណវិជ្ជមានមួយសម្រាប់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះកាន់តែមានធនធាននឹងសំបូរជាច្រើនទៀត។ លើសពីនេះលោកក៏ជំរុញលើកទឹកចិត្តដល់អាណាព្យាបាលដែលមានកូនៗគួរតែសាកល្បងប្រភេទកីឡាប្រើប្រាស់សេះមួយនេះម្តង ជៀសវាងការឱ្យពួកគាត់យកពេលនេះទៅប្រើប្រាស់ជាមួយសកម្មភាពអវិជ្ជមាននានាក្នុងសង្គមយើង។

នេះជាលើកទី៤ហើយដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានបង្កើតនៅការប្រកួតជិះសេះនេះឡើងក្នុងឆ្នាំ២០២៤ ដែលមាន Genius Resort ជាដៃគូជិតស្និតក្នុងការផ្តល់នៅទីតាំងសម្រាប់ការប្រកួតទាំងមូល៕