លោក ឆាយ សុហួត ប្រធានក្រុមបាល់ទាត់មហាមិត្តក្រោយបញ្ចប់ការប្រកួតមិត្តភាពតទល់នឹងក្រុមបឹងកេតវ័យចាស់កាលពីពេលថ្មីៗកន្លងទៅនេះបានថាការប្រកួតមួយនេះពិតជាកត្តិយសសម្រាប់លោក និងសមាជិកក្រុមទាំងមូលដែលបានលេងតទល់នឹងក្រុមវ័យចាស់បឹងកេតក្នុងឱកាសដំណើរទេសចរណ៍ទៅកាន់ខេត្តព្រះសីហនុរបស់ក្លឹបផ្ទាល់។ លើសពីនេះប្រធានក្រុមវ័យ៣៧ឆ្នាំរូបនេះក៏បាននិយាយអំពីសាវតាខ្លះនៃការបង្កបង្កើតក្រុមបាល់ទាត់ដែលមានឈ្មោះថាមហាមិត្តនេះឡើង។
ជាមួយគ្នាដែរ ថ្នាក់ដឹកនាំក្រុមដដែលនេះក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗមិនថាពេលសប្បាយ និងគ្រាលំបាកគ្រប់សមាជិកក្រុមទាំងអស់តែងតែរួមដៃគ្នាជួយគ្នាទៅវិញជានិច្ច។ ក្នុងនោះ លោក ឆាយ សុហួត បន្ថែមថា កីឡាបាល់ទាត់នេះហើយដែលនាំឱ្យគ្រប់គ្នាបានស្គាល់គ្នា មានស្មារតីសាមគ្គីភាព និងពង្រីកសមាជិកកាន់តែច្រើនក្រោមឈ្មោះក្រុមថាមហាមិត្ត៕