កម្មវិធីប្រកួត CCC Aquathlon ធ្វើឡើងនៅក្នុងបរិវេនក្លឹប Cambodia Country Club និងសហការរៀបចំពីសហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា លោកស្រី Grâce Burie Lenggeng អ្នកគ្រប់គ្រងប្រតិបត្តិប្រចាំក្លឹបនេះបានបង្ហាញការសប្បាយចិត្តដែលកម្មវិធីលើកនេះទទួលបានអ្នកចូលរួមកើនឡើងច្រើនជាង២លើកកន្លងទៅ។ លោកស្រីបន្តថាសម្រាប់លើកទី៣នេះមានចំនួនអ្នកចូលរួមទាំងអស់ប្រមាណ ៤០នាក់ដែលជាចំនួនមួយកើនឡើងទ្វេដង ដោយអ្នកគ្រប់គ្រងប្រតិបត្តិរូបនេះថាជាសញ្ញាណវិជ្ជមានមួយសម្រាប់កីឡាអាគ័រត្លុងដែលទទួលបានការចាប់អារម្មណ៍ពីសង្គមកម្ពុជា។
ស្របគ្នាដែរ ថ្នាក់ដឹកនាំសញ្ជាតិម៉ាឡេស៊ីរូបនេះបានអំពាវនាវទៅដល់មហាជនកម្ពុជា នាំគ្នាចូលរួមលេងកីឡានេះឱ្យបានច្រើនបន្តទៀត ពីព្រោះកីឡាមួយនេះផ្តល់ផលវិជ្ជមានច្រើនមកកាន់អ្នកលេង។
នេះជាលើកទី៣ ដែល Cambodia Country Club រៀបចំកម្មវិធីប្រកួត Aquathlon នេះឡើង ពោលមានបីប្រភេទកម្រិតដាក់ឱ្យប្រកួតប្រជែង៕