អ្នកនិយមរត់សុខភាពវ័យក្មេង យុវតី វិចត្រ នាថ រំឮករឿងហួសចិត្តមុនជាប់ចិត្តកីឡារត់ដូចសព្វថ្ងៃ

sok sovanpanha
26 មើល
0 នាទីអាន

យុវតី វិចត្រ នាថ អ្នកស្រឡាញ់កីឡារត់សុខភាពៗគ្រាបានទៅចូលរួមព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គនៅសំបូរព្រៃគុកកាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញចំណាប់អារម្មណ៍រីករាយ និងស្រស់ស្រាយប្លែកខុសពីទម្លាប់ខ្លួន ដែលធ្លាប់តែរត់ផ្លូវរាបស្មើនៅក្នុងទីក្រុង។ ជាមួយគ្នា យុវតីមុខស្រស់រូបនេះក៏បានបង្ហើបរឿងរ៉ាវដ៏ហួសចិត្តរបស់ខ្លួនជុំវិញការចាប់ផ្តើមស្រឡាញ់ចូលចិត្តនិងចំណាយពេលលេងកីឡារត់មួយនេះដូចបច្ចុប្បន្ន។

យ៉ាងណាសម្រាប់បទពិសោធនពីការចូលរួមរត់ឆ្លងកាត់ឧបសគ្គនៅសំបូរព្រៃគុកនេះយុវតី វិចត្រ នាថ ថាពិតជាទទួលបានមេរៀនថ្មីៗជាច្រើនពីកីឡារត់មួយនេះតួយ៉ាងដូចជាការបានឃើញទេសភាពស្អាតៗ ឃើញពីជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ ពិសេសខ្លួនថានឹងបន្តការចូលរួមសកម្មភាពរត់លក្ខណៈបែបនេះឱ្យបានច្រើនទៀត។

នាថ និងក្រុមពួកម៉ាកចាប់ផ្តើមចូលរត់ពីខែ តុលា ឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ន ហើយសម្រាប់ការមកចូលរួមរត់លក្ខណៈផ្លូវឆ្លងកាត់ឧបសគ្គនេះជាលើកទី១ ដោយពួកគេខ្លះរត់ក្នុងរយៈចម្ងាយ ៨គីឡូម៉ែត្រ និងខ្លះទៀតរត់ក្នុងចម្ងាយ ១៦គីឡូម៉ែត្រ៕