លោក ហួត សុភា អ្នកប៉ះសេប្រចាំក្រុមកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានប្រាប់ AMS Sports នាពេលថ្មីៗនេះថា លោកបានសម្រេចចិត្តចូលនិវត្តន៍ពីការប្រកួតផ្លូវការហើយ ដោយសារវ័យកាន់តែច្រើន។
បុរសរហស្សនាមអ្នកប៉ះសេ៨ជំនាន់ប្រាប់ថា ការប្រកួតព្រឹត្តិការណ៍តេជោលីកកន្លងទៅ គឺជាវត្តមានចុងក្រោយរបស់លោកលើទីលានផ្លូវការ ហើយក៏បូកផ្សំនឹងបញ្ហាជង្គង់ផង។ លោកថា ទោះបីជានៅរវល់នឹងាការងារជាយោធា លោកនៅតែឆ្លៀតជួយបង្ហាត់យុវជនកងពលធំអន្តរាគមន៍លេខ៣។
លោក ហួត សុភា បានផ្ដើមលេងកីឡាបាល់ទះផ្លូវការអំឡុងឆ្នាំ២០០២ និងបានជួយក្រុមកងពលធំអន្តរាគមន៍លេខ៣រហូតមក។ លោកក៏ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាផ្ដល់ពានរង្វាន់កិត្តិយសក្នុងនាមជាកីឡាករយូរជាងគេផងដែរ៕