បឹងកេតបន្ថែមខ្សែប្រយុទ្ធថ្មី១រូបទៀតជម្រើសជាតិឡេសូតូមកពីតំបន់អាហ្វ្រិកខាងត្បូង សម្រាប់រដូវកាលថ្មី

sok sovanpanha
5 មើល
2 នាទីអាន

ក្រោយពីប្រកាសផ្លូវការនាំចូលកីឡាករបរទេសថ្មី៣រួមមានកីឡាករ Sean Kelly, Louis Zabala, Louis Willy កាលពីពេលថ្មីៗ ពេលនេះក្លិបបាល់ទាត់បឹងកេតបានប្រកាសបន្ថែមនៅសមាជិកថ្មីមួយរូបទៀត លេងក្នុងតំណែងជាខ្សែប្រយុទ្ធកីឡាករ Thabiso Nelson Brown។

ទាំងនេះជាប្រវត្តិខ្លីៗក្នុងអាជីពបាល់ទាត់របស់ខ្សែប្រយុទ្ធថ្មីបឹងកេតរូបនេះ។ Thabiso Nelson Brown កើតនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៩៥ គិតត្រឹមឆ្នាំ ២០២៥ មានអាយុ ២៩ឆ្នាំ។ ផ្តើមចេញពីយុវជនក្នុងក្លិបនៃប្រទេសកំណើត ៣ក្រុមរួមមាន Sky Battalion , Majantja , Super Kingdom ក្នុងចន្លោះឆ្នាំ ២០០៩ ដល់ ២០១៣។

ស្ថិតក្នុងវ័យ១៧ឆ្នាំ Thabiso ចាប់ផ្តើមប្រឡូកពេញលេញជាមួយបាល់ទាត់កម្រិតអាជីពដោយផ្តើមជាមួយក្លឹប Kick 4 Life F.C. ក្នុងប្រទេស Lesotho ពីឆ្នាំ ២០១៣ ដល់ ២០១៧ រកបានគ្រាប់បាល់បញ្ចូកទី ២២ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៤ លើក។ រូបគេក៏ធ្លាប់ជាប់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទីពីរនៃ Lesotho Football Championship ក្នុងរដូវកាល ២០១៦-១៧ ជាមួយនឹង ១៧គ្រាប់ក្នុងអំឡុងពេលនោះ។

បន្ទាប់មករូបគេបានផ្លាស់ទៅអាមេរិកខាងត្បូងនិងលេងឱ្យក្លឹបមួយចំនួនរួមមាន JCDT Bolivia FC ២០១៧–២០១៨ , Deportivo Sur-Car ២០១៨, Empresa Minera Huanuni ២០១៩ និង ២០២១ ក្នុងប្រទេសបូលីវី ជាកន្លែងដែលគាត់ទទួលបានការទទួលស្គាល់យ៉ាងខ្លាំង, ក្លិប Deportivo FATIC ២០២០, Pirata FC ២០២០ ក្នុង Liga ២ (លីគលំដាប់ទីពីររបស់ប្រទេសប៉េរូ), Aurora ២០២០ ក្នុង Bolivian Primera División និង Real Oruro ២០២២។

ក្នុងឆ្នាំ ២០២៣ Thabiso Nelson Brown បានផ្លាស់ប្តូរមកប្រកបអាជីបនៅតំបន់អាស៊ីរួមមានក្លិប Dandong Tengyue FC រដូវកាល ២០២៣-២០២៤ ក្នុង China League One, រដូវកាលបន្ទាប់គេទៅចូលរួមក្លិប Jiangxi Lushan FC ក៏ស្ថិតក្នុង China League One និងចុងក្រោយមុនផ្លាស់មកបឹងកេតនេះគឺគេទៅចូលរួមជាមួយក្លិប Gokulam Kerala FC ក្នុង I-League លីគទី២របស់ឥណ្ឌា ។

កំណត់ត្រារបស់ខ្សែប្រយុទ្ធកម្ពស់ ១ម៉ែត្រ ៧១រូបនេះសម្រាប់ពេលចូលរួមក្នុងក្លិបទាំងអស់ ៖

ក្លិប Kick 4 Life F.C. ២០១៣ – ២០១៧ ស៊ុត ២២ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៤ លើក។ ក្លិប Deportivo Sur-Car ២០១៨ ស៊ុតបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ១១ លើក។ ក្លិប Empresa Minera Huanuni ២០១៩ ស៊ុតបាន ៤១គ្រាប់ក្នុងការបង្ហាញខ្លួន ៣០លើក។ គាត់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុង Oruro Football Association Championship ក្នុងឆ្នាំ ២០១៩។ ក្លិប Pirata FC  ២០២០ រកបាន ១គ្រាប់ក្នុងការបង្ហាញខ្លួន ៧ លើក។ ក្លិប Empresa Minera Huanuni ២០២១ រកបាន ១៣គ្រាប់ក្នុងការបង្ហាញខ្លួន ១១លើក។ ក្លិប Aurora ២០២២ ស៊ុតបាន ២គ្រាប់ក្នុងការបង្ហាញខ្លួន ១៤លើកក្នុង Bolivian Primera División។ ក្លិប Real Oruro ២០២២រ កបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៦ លើក។ គាត់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុង Copa Simón Bolívar ក្នុងឆ្នាំ ២០២២។ ក្លិប Dandong Tengyue FC ២០២៣ រកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥ លើកក្នុង China League One។ ក្លិប Jiangxi Lushan FC ២០២៤-២០២៥ ស៊ុតបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ៣០លើកក្នុង China League One។ ក្លិប Gokulam Kerala FC ២០២៥ រកគ្រាប់បាល់បាន១១ គ្រាប់ក្នុងការបង្ហាញខ្លួន ៩ លើក៕