ប្រណាំងម៉ូតូត្រៃកម្រិតអន្តរជាតិដ៏ធំនៅភ្នំពេញចុងខែនេះមានអ្នកចុះឈ្មោះកាន់តែច្រើន ខណៈកីឡាករបរទេសសុទ្ធតែឆ្នើមៗ

0 នាទីអាន

ព្រឹតិការណ៍ប្រណាំងម៉ូតូត្រៃណ្តើមជើងឯកពានរង្វាន់ENEOSឆ្នាំ២០២៦ ដែលគ្រោងរៀបចំរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ដល់២៩ ខែ មីនា ឆ្នាំ២០២៦ ដែលនឹងនៅទីលានជិតវិមានឈ្នះ ឈ្នះ ទទួលបានអ្នកចុះឈ្មោះចូលរួមប្រណាំងកាន់តែច្រើនឡើងហើយ នៃចំនួនកីឡាករកីឡាការិនីចូលរួមធៀបកាលពីឆ្នាំ២០២៥។
នេះជាការបញ្ជាក់ឱ្យដឹងពីលោក ពេជ្រ សុខា ដែលជាអ្នករៀបចំព្រឹត្តិការណ៍ កាលពីថ្ងៃទី១ ខែ មីនា នាឱកាសបើកទីលានឱ្យកីឡាករកីឡាការិនីសាកល្បង។

អ្នកជំនាញរៀបចំរូបនេះបានបញ្ជាក់ទៀតថា ការប្រណាំង គឺនៅសល់រយៈពេលប្រមាណជាជិតមួយខែទៀតឯណោះ។ដូច្នោះការចុះឈ្មោះ ចូលរួមប្រណាំងអាចធ្វើបានតាមរយៈអនឡាញដែលកាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កីឡាករមានបំណងចូលរួម ពិសេស អ្នកនៅខេត្តឆ្ងាយៗ។ ក្រៅពីការបង្កលក្ខណៈកាន់តែងាយស្រួលនោះ គណៈកម្មការរៀបចំការប្រណាំងដែលកំពុងទទួលការចុះឈ្មោះ ក៏មានការលើកទឹកចិត្តដល់អ្នកចុះឈ្មោះ ដោយបន្ថែមនូវប្រេងម៉ាស៊ីនចំនួនពីរកំប៉ុង និងមួក១ផងដែរ។