ការហែលទឹកពិតជាល្អសម្រាប់សុខភាព ដោយអាចរក្សាចង្វាក់បេះដូង កាត់បន្ថយភាពតាងតឹង, ពង្រឹងសាច់ដុំ និងសរសៃឈាមបេះដូង។ ជួយឱ្យថែរក្សាគីឡូបានល្អ ថែមទាំងធ្វើឱ្យបេះដូង និងសួតមានសុខភាពល្អ ហើយពង្រឹងបាននូវថាមពលបន្ថែម។ តាមរយៈការហែលទឹក ធ្វើឱ្យរាងកាយទាំងមូលមានចលនាស្មើគ្មា ជំរុញឱ្យលំនាំនៃការប្រាណមានតុល្យភាព។
ជាមួយគ្នានេះ លោក គង់ សាវង្ស វេជ្ជបណ្ឌិតឯកទេស វះកាត់សន្លាក់ឆ្អឹង បញ្ជាក់ថា ការហែលទឹកក៏សំខាន់សម្រាប់អ្នកមានបញ្ហាសន្លាក់ សរសៃពួរ ជាដើម។
