យុវជនភ្នំពេញក្រោនម្នាក់វីដេអូទៅឪពុកម្ដាយភ្លាមក្រោយបានមេដាយមាសពាន U18
ខ្សែការពារ ប្រុស វុត្ថា នៃក្រុមយុវជនអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនបានយកទូរសព្ទនិយាយ video call ទៅកាន់ឪពុកម្ដាយខ្លួននៅស្រុក ក្រោយរួមចំណែកជួយក្រុមឈ្នះពានយុវជន U18 របស់សហព័ន្ធបាល់ទាត់កម្ពុជា កាលថ្ងៃអាទិត្យ ទី៣០ ខែសីហា។
កីឡាករ័យក្មេងមានកំណើតនៅខេត្តព្រះសីហនុបានសរសេរជាភាសាអង់គ្លេសលើគណនី Facebook របស់ខ្លួនបែបនេះ “៖To: Mom & Dad ,One day I’ll make you proud that what I used to promise …
Here you are (I love you Mom & Dad ) ឬប្រែជាខេមរភាសាថា ៖ម៉ាក់ និងប៉ា ថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យអ្នកមានមោទកភាពចំពោះអ្វីដែលខ្ញុំបានសន្យា។ នេះហើយ (ខ្ញុំស្រលាញ់ម៉ាក់ និងប៉ា)។”
គួរដឹងដែរថា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅខេត្តកំពង់ឆ្នាំង ថ្ងៃអាទិត្យ ទី៣០ ខែសីហា U18 ភ្នំពេញក្រោន យកឈ្នះ U18 វិសាខា ដោយលទ្ធផល៣ទល់នឹង២។ ចំណាត់ថ្នាក់លេខ៣បានទៅលើយុវជនស្ទឺងត្រែងដែលឈ្នះយុវជនក្រចេះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ៤ទល់នឹ៣ ក្រោយស្មើគ្នា១-១។
ចំណែកការប្រកួតពាន U16 វិញ តំណែងជើងឯកបានទៅលើ U16 វិសាខា ដែលឈ្នះយុវជននគររាជ៣ទល់នឹង០ ខណៈចំណាត់ថ្នាក់លេខ៣ រវាងក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ប្រកួតជាមួយ សាលាតម្រង់ទិសខេត្តឧត្តរមានជ័យ បានបញ្ចប់ទៅដោយលទ្ធផល ០ទល់នឹង០ ហើយក៏ឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី។ លទ្ធផល គឺបន្ទាយមានជ័យយកឈ្នះឧត្តរមានជ័យ ៤-៣៕
រូបភាព ៖ FFC, PPCFC