លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្រុម Sybelle យល់ឃើញថា គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ Soccer League រដូវកាលក្រោយ គួរបែងចែកក្រុមខ្លាំងៗនៅពូលផ្សេង ដោយអាចបែងចែក Ranking សម្រាប់ក្រុមដែលបានឡើងដល់ដំណាក់កាល១៦ក្រុមចុងក្រោយ។ លោកថា ការធ្វើបែបនេះអាចធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងក្លា។
ជុំវិញការរៀបចំក្រុមខ្លួនវិញ លោក ភា សុភ័ក្ត្រា សង្កត់ធ្ងន់ថា បានបែងចែកក្រុមទៅតាមស្ថានភាពគូប្រកួត។
លោក ភា សុភ័ក្ត្រា បន្ថែមថា សមាជិកគ្រប់រូបពិតជាសប្បាយចិត្តដែលបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ហើយថា នឹងព្យាយាមយកជើងឯកក៏ដូចជាបំពេញក្ដីស្រមៃដល់ថ្នាក់ដឹកនាំផងដែរ៕
