Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស្ថាបនិកពាន RITHY JESDA មានមហិច្ឆតាជួយហ្វូតសាលខ្មែរវិវត្តទៅមុខស្មើប្រទេសកម្រិតតំបន់

លោក ហ៊ឹម ច័ន្ទតារារិទ្ធិ អ្នកគ្រប់គ្រងទូទៅក្នុងពានរង្វាន់ហ្វូតសាល RITHY JESDA CUP U25 បានលើកឡើងជុំវិញគោលបំណងនៃការបង្កើតពាននេះ គឺក្នុងន័យចង់ឃើញបាល់ទាត់ក្នុងសាលនៅកម្ពុជាមានការរីកចម្រើនឡើងស្មើមុខស្មើមាត់ដូចប្រទេសក្នុងតំបន់ មានការចេញទៅប្រកួតប្រជែងលក្ខណៈអន្តរជាតិ និងក៏ដូចជាមានទីផ្សារដោះដូរកីឡាករពីក្នុងស្រុកទៅក្រៅស្រុកជាដើម។

បុរសមានប្រភពមកខេត្តកំពង់ស្ពឺដដែលក៏បានបញ្ជាក់បន្ថែមថា សម្រាប់ផែនការទៅថ្ងៃក្រោយទៀត លោកនិងថ្នាក់ដឹកនាំពានហ្វូតសាល RITHY JESDA CUP អាចនឹងមានការបង្កើតនៅកម្មវិធីប្រកួតផ្សេងៗទៀត ឱ្យបានគ្រប់ឈុត គ្រប់កម្រិតអាយុបន្តទៀត។

“ សម្រាប់ការងារពីចក្ខុវិស័យពួកយើងរៀបតែម្តងគឺ យើងចង់លើកស្ទួយបាល់ទាត់ក្នុងសាលឱ្យមានការរីកចម្រើន ខ្ញុំចង់ឃើញមានការដោះដូរកីឡាករ ។”

សូមរំឭកថា នេះជារដូវកាលទីមួយសម្រាប់ពានរង្វាន់ហ្វូតសាល RITHY JESDA CUP U25 បានកកើតឡើងហើយរដូវកាលដំបូងនេះមានចំនួនក្រុមចូលរួមសរុប ១២ក្រុម បែងចែកជាបីពូល សម្រាប់ជើងឯកនឹងទទួលបាន ១០លានរៀលផងដែរ៕