ទោះបីជាត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ និងមមាញឹកយ៉ាងណាក៏ដោយ យុវជនប្រដាល់សកលវ័យក្មេង អាណុច ពេជ្រ និងកុមារា វាសនា សំរិទ្ធ នៅតែបង្ហាញបេះដូងប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងមិនបោះបង់ចោលការសិក្សាឡើយ។ សម្រាប់ពួកគេ ទាំងកីឡា និងការសិក្សា គឺជារឿងពីរដែលត្រូវដើរទទឹមគ្នាដោយខានមិនបាន។
