កីឡាករប្រដាល់សកលលេចធ្លោ វី សុភ័ស្ស និង អាន់វ៉ា នឹងតំណាងកម្ពុជាប្រកួតនៅ Asian Games 2026

0 នាទីអាន

កីឡាករប្រដាល់សកលឆ្នើមជម្រើសជាតិកម្ពុជា វី សុភ័ស្ស និង Anvar Nasredinov នឹងចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី នាក្រុង Nagoya ប្រទេសជប៉ុន អំឡុងខែកញ្ញា ខាងមុខ ខាងមុខ។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានប្រសាសន៍ថា នេះជាការចូលរួមកីឡាអាស៊ីសាជាថ្មីសម្រាប់កីឡាប្រដាល់សកលកម្ពុជា ក្រោយខកខានការប្រកួតនៅប្រទេសចិន។

សុភ័ស្ស ត្រូវប្រកួតក្នុងប្រភេទទម្ងន់៧០គីឡូក្រាម និងកីឡាករ Anvar ប្រកួតប្រភេទទម្ងន់៨០គីឡូក្រាម៕