VBEN ដៃ Jungler ក្រុម RVZ ធ្លាប់ជាសិស្សឆ្នើមផ្នែកវិទ្យាសាស្ត្រ និងកំពុងសិក្សាជំនាញទន្ដសាស្ត្រ

0 នាទីអាន

VBEN ដៃ Jungler ក្រុម RVZ ធ្លាប់ជាសិស្សឆ្នើមផ្នែកវិទ្យាសាស្ត្រ និងកំពុងសិក្សាជំនាញទន្ដសាស្ត្រ (ពេទ្យធ្មេញ)

ក្រៅពីមានជំនាញជាកីឡាករ Esports ដ៏ឆ្នើមមួយរូបប្រចាំក្រុម RVZ យុវជន គឹមធា រ៉ាវ័ន ក៏ធ្លាប់ជាសិស្សពូកែមួយរូបកាលនៅសិក្សាថ្នាក់វិទ្យាល័យ។ ជាក់ស្ដែង គេបានប្រលងជាប់និទ្ទេសដល់ទៅ៣មុខវិជ្ជាក្នុងវិញ្ញាវិទ្យាសាស្ត្រ ពេលប្រលងបាក់ឌុប។

បច្ចុប្បន្ននេះ ដៃ Jungler ក្នុងក្រុម RVZ ជានិស្សិតឆ្នាំទី៣សិក្សាជំនាញទន្ដសាស្ត្រ ឬ ពេទ្យធ្មេញ។ គេថា ការចាប់ជំនាញដោយសារតែមានការលើកទឹកចិត្តពីលោកយាយ ហើយគេក៏ឆាប់ចាប់បានដូចគ្នា។ ប៉ុន្តែដោយឡែក គេមិនទាន់បានចេញអនុវត្តយកបទពិសោធនៅឡើយទេ
ដោយសារតែកំពុងក្នុងអាជីពជាកីឡាករ Esports។

ជុំវិញការលេងកីឡាអេឡិចត្រូនិកវិញ VBEN ចាប់អារម្មណ៍លេងតាំងពីរៀនថ្នាក់ទី៨ ទី៩ម្ល៉េះ៕

TAGGED: