បើកទទួលការចុះឈ្មោះតម្លៃធម្មតាហើយ! ចូលរួមរត់ Maybank Run for Impact 2026 ជាមួយវីរបុរស Man Utd !

1 នាទីអាន

ការចុះឈ្មោះ Early Bird បានពេញអស់ហើយ!

ការចុះឈ្មោះតាមតម្លៃធម្មតាត្រូវបានបើកជូនចាប់ពីថ្ងៃនេះតទៅ។ ភាពជោគជ័យនៃការចុះឈ្មោះ Early Bird នៃព្រឹត្តិការណ៍រត់ក្នុងគោលដៅរួមគ្នា ដើម្បីសហគមន៍ Maybank Run for Impact 2026 កើតចេញពីការគាំទ្រ ការចូលរួម ការផ្សព្វផ្សាយ និងការលើកទឹកចិត្តពីសហគមន៍អ្នករត់ អតិថិជន និងដៃគូទាំងអស់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រដ៏មានតម្លៃនេះ និងសូមចូលរួមបន្តសម្រាប់ការចុះឈ្មោះធម្មតា។

ការចុះឈ្មោះតាមតម្លៃធម្មតា ត្រូវបានបើកជាផ្លូវការហើយ ដោយមានចំនួនកំណត់! ការចុះឈ្មោះនឹងបើកជូនរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឬរហូតដល់ចំនួនកន្លែងត្រូវបានបំពេញអស់។ កាន់តែពិសេស អតីតកីឡាករបាល់ទាត់ឆ្នើមរបស់ក្លឹប Manchester United គឺលោក Andy Cole និងលោក Wes Brown នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍រត់ក្នុងគោលដៅរួមគ្នា ដើម្បីសហគមន៍ Maybank Run for Impact 2026 និងជួបផ្ទាល់ជាមួយអ្នកគាំទ្រផងដែរ!

ចូលរួមទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍រត់ដ៏មានន័យ ដើម្បីរួមចំណែកជួយគាំទ្រដល់អាហារូបត្ថម្ភ និងសុខុមាលភាពរបស់កុមារនៅកម្ពុជា។ អ្នករត់គ្រប់រូបនឹងទទួលបានមេដាយបញ្ចប់ការរត់ដ៏ពិសេស ដែលមានខ្សែមេដាយធ្វើពីក្រណាត់សូត្រត្បាញដោយដៃយ៉ាងប្រណិត ពីស្ត្រីសិប្បករខ្មែរ ក្រោម កម្មវិធីស្ត្រី និងតម្បាញ របស់ធនាគារ មេយប៊ែង។

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលបុរីកោះពេជ្រ រាជធានីភ្នំពេញ 🏃 ៥ គីឡូម៉ែត្រ៖ ៥៩,០០០ រៀល 🏃 ១០ គីឡូម៉ែត្រ៖ ៧៩,០០០ រៀល។

សូមរួសរាន់ចុះឈ្មោះដើម្បីទទួលបានកន្លែងរបស់អ្នក និងចូលរួមជាផ្នែកមួយនៃដំណើរដ៏មានន័យនេះ។

ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/QiRzYJHqqmnCe1yr