Iniesta អវត្តមានពីទីលាន៤ខែ ក្រោយវះកាត់ជោគជ័យនៅអេស្ប៉ាញ

Narong
44 មើល
0 នាទីអាន

វីរបុរសរបស់ Barcelona ខ្សែបម្រើ Andres Iniesta បានទទួលការវះកាត់របួសដាច់សរសៃរសាច់ដុំជើងខាងស្ដាំ ដែលធ្វើឱ្យ ខ្សែបម្រើរូបនេះ ត្រូវអវត្តមានពីទីលានប្រកួតរយៈពេល៤ខែ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SPORT។

កីឡាកររបស់ក្រុមជប៉ុន Vissel Kobe ទទួលការវះកាត់ដោយជោគជ័យ នៅទីក្រុងបារសេឡូណា ក្រោយរងរបួសក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅ AFC Champions League ទល់នឹង Sowon Bluewings។

សូមរំឭកថា Iniesta ធ្លាប់ចំណាយពេល១៦ឆ្នាំ លេងនៅឈុតធំរបស់ Barcelona មុនពេលផ្លាស់មកចូលរួមក្លិបជប៉ុននៅឆ្នាំ ២០១៨៕